ខេត្តបន្ទាយមានជ័យ៖ ករណីឃាតកម្មមួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់   នគរបាលដាក់ការសង្ស័យថារឿងសេ្នហាត្រីកោណ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅក្នុងបរិវេណដីធ្វើបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា៖ នៅវេលាម៉ោង ០៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម១ បានកើតឡើងនៅចំណុចផ្លូវចំការខ្នុរ (បរិវេណដីធ្វើបន្ទប់ជួលមួយកន្លែង) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយដែលបង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ បានធ្វើសកម្មភាពកាប់មកលើជនរងគ្រោះចំនួន ២នាក់  ១/-ឈ្មោះ ឈីវ ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្រុកកំណើតភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅធ្វើការការ៉ាស់សាំងភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ត្រូវជនសង្ស័យកាប់មួយកាំបិតត្រូវក្បាលស្លាប់នៅនឹងកន្លែង  ២.(មិនស្គាល់ឈ្មោះ) រងរបួសធ្ងន់ដឹកទៅព្យាបាលនៅមន្ទីពេទ្យមង្គលបូរី ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ ជនសង្ស័យដែលធ្វើសកម្មភាពនេះ ប្រហែលជាអ្នកទាំងបី សង្ស័យផ្តើមឡើងរឿងស្នេហ៍ត្រីកោណ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខជនប្រព្រឹត្តល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕