តាមពត៌មានបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ស្រុកព្រៃនប់-វេលាម៉ោង០៤និង៥០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិបទគគីរ  ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូកង់បី(តុកតុក)មួយគ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃ បណ្តាលអោយធ្លាក់ផ្លូវបុកនិង កន្ទុយរថយន្តកុងទីនឺ ដែលចតចោល(ខូច) អ្នកបើកបររថយន្តឈ្មោះ គា កាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ មាទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបាន ន/ប ហៅទៅសាកសួរនៅប៉ុស្ត៍រដ្ឋបាលឃុំអូរឧកញ៉ាហេង ករណីខាងលើបណ្តាលអោយ ឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកបរ ម៉ូតូកង់បី(តុកតុក) មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

*បច្ចុប្បន្ន វត្ថុតាងបានរៀបចំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពរងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី។