នាព្រឹកថ្ងៃទី25 ខែ មិនា ឆ្នាំ2021 អគ្គនាយកក្រុមហ៊ុន ខេលីង អេនជល បស គ្រុបខូអិលធីឌី បាននាំយកអំណោយជា កាហ្វេសុខភាព ខេ-លីង 5in1 ចំនួន 3 កេសធំ ស្មើនឹង1440កញ្ចប់ សរុបជាថវិកា(ប្រាំបួនរយចិតសិបពីរដុល្លាសហរដ្ឋអាមេរិក )និង ទឹកអាកុលចំនួន 5 កាន ម៉ាសចំនួន 4 កេសធំ នឹងភេសជ្ជ:ទ្រូកាហ្វេ មួយចំនួន ទៅឧបត្ថមជូនដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីជាការលើកទឺកចិត្តដល់ការយកចិត្តទុកដាក់ទៅលើអ្នកជម្ញឺកំពុងសម្រាកព្យាបាលដោយសារជម្ញឺកូវីត19 នឹងអ្នកជម្ងឺទូទៅដែលកំពុងយាយីសុខភាពសុខាភិបាលសារធារណ សុខភាពប្រជាពលរដ្ឋទូទាំងសកលលោកយកទៅប្រើប្រាស់ក្នុងមន្ទីរពេទ្យជាការចាំបាច់បំផុត។
ដោយរងការគំរាមកំហែងដោយមេរោគដ៏កាចសាហាវដែលធ្វើអោយមានការលំបាកដល់ក្រុមគ្រូពេទ្យនឹងបងៗកងកម្លាំងជួរមុខនាព្រឺត្តិការណ័២០កុម្ភះ ក្នុងនោះដែរយើងឃើញថាសប្បុរសជននានាក៏បានរួមចំណែកដល់ក្រសួងសុខាភិបាលក្នុងការផ្តល់ជាការជួយជ្រោមជ្រែងក្នុងគ្រាទុក្ខលំបាកនេះផងដែរ។គ្រានេះដែរក្រុមហ៊ុនខេលីង អេនជល បស គ្រុបខូអិលធីឌីបាននាំយកគ្រឿងប្រើប្រាស់ជាចាំបាច់ផ្តល់ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព កងកម្លាំង ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចតុមុខ មណ្ឌលសុខភាពច្បារអំពៅ នឹងនៅ រដ្ឋបាលខណ្ឌដូនពេញ កាលកន្លងពេលថ្មីៗដែលយាមតាមតំបន់ជាប់ធ្វើចត្តាឡីស័កមួយចំនួនរួចមកហើយ។ដោយជាសំណូមពរតាមក្រសួងសុខាភិបាល សូមប្រជាពលរដ្ឋ បើពុំមានការចាំបាច់សូមកុំចេញទៅក្រៅផ្ទះ រឺ ធ្វើដំណើរចល័តទៅតាមតំបន់ផ្សេងៗ ពីខេត្តមួយទៅខេត្តទៀត នឹង អនុវត្តតាម ៣កុំ ៣ការពារ ដើម្បីសហគមន៍យកឈ្នះលើកូវីត19អោយបានឆាប់រហ័ស។
ជាចុងក្រោយក្រុមគ្រូពេទ្យសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនខេលីង អេនជលបសគ្រុប ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឺង កូវីត19 ទាំងអស់គ្នាដើម្បីសហគមន៍គ្មានកូវីត19។