រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីនគរបាលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានដឹកនាំកម្លាំងក្នុងឈុតសម្លៀកបំពាក់ការពារ ដើម្បីចុះត្រួតពិនិត្យតាមគោលដៅព្យាបាល ដោយធ្វើការសាកសួរ និងស្រង់ទិន្ន័យជនបរទេសដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ៕​

សូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ ៣កុំ​ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ !!!

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ