ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួលបាន “ពានរង្វាន់ឯកអគ្គរាជទូតឆ្នើម ប្រចាំឆ្នាំ២០២១” ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association) បន្ទាប់ពីស្ថាន ទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ មានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌រវាងប្រទេសកម្ពុជា និងកូរ៉េ ។

នេះជាសក្ខីភាពនៃសមិទ្ធផលកិច្ចការងារក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លារបស់ ឯកឧត្តមឯកអគ្គរាជទូត ដែលបានដឹកនាំក្រុមការ ងារនៃស្ថានឯកអគ្គរាជទូតទាំងមូល ក្នុងការរួមចំណែកដល់ការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាង ព្រះរាជាណាច ក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ពិតណាស់ថា កិច្ចការងារការទូតវប្បធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាគោលនយោបាយអាទិភាពមួយក្នុងចង្កោ មការទូតសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបង្ហាញឲ្យគេបានស្គាល់នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើកចំហរ ទទួលនូវពហុវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចជាមួយពិភពលោក។

មន្ត្រីរាជការ និងក្រុមការងារនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការគោរពអបអរសាទរ ជូនចំពោះ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូត ទទួលបាន “ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១” ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association) នេះ ។ នេះជាសក្ខីភាពនៃសមិទ្ធផលកិច្ចការងារក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លារបស់ ឯកឧត្តមឯកអគ្គរាជទូត ដែលបានដឹកនាំក្រុមការងារនៃស្ថានឯកអគ្គរាជទូតទាំងមូល រួមចំណែកដល់ការពង្រឹង ចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងសូមអោយឯកអគ្គរាជទូត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានសមប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈា្លសវៃ និងសូមទទួលបាននូវជោគជ័យធំធេងបន្ថែមទៀតក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ៕

ប្រភព៖ ក្រសួងព័ត៌មាន