(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពខ្ពបតាងួន ស្ថិតក្នុងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងទីតាំងអាជីវកម្ម មួយចំនួនស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងសេចក្តីសម្រេចខាងលនោះ បានបញ្ជាក់ថា ការសម្រេចបិទនូវទីតាំងទាំងនោះ បានធ្វើឡើងក្រោយពីបានជាប់ទាក់ទងនឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ប្រភព៖ ក្រសួងព័ត៌មាន