រដ្ឋបាលខេត្តកែប នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញបុគ្គលម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ១នាក់ ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ដែលជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកែប បានអំពាវនាវដល់បុគ្គលគ្រប់រូប ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ រូបនេះ អញ្ជើញផ្ដល់ព័ត៌មានមកកាន់ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣៣៤ ៣៣៣ ឬ ០១២ ៤៩៣ ៣១៤ កុំបីខាន៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ប្រភព៖ ក្រសួងព័ត៌មាន