នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា កុក អាន និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»

សូមបញ្ជាក់ផងដែរថា ការប្រកាសបរិច្ចាគខាងលើ បានធ្វើឡើង ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាល នឹងចរចាទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» បន្ទាប់ពីទិញរួចរាល់៕

ជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន