(ភ្នំពេញ)៖ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិ បានចេញលិខិតបដិសេធទាំងស្រុងចំពោះ Group TVK និង​ទ​ទក ២ (TVK2​) ជាករណី​ក្លែងបន្លំ​ ដែលមិនមែន​ជា​កម្ម​សិទ្ធ​របស់ (ទ​ទក​)ឡើយ។

ក្នុលិខិត​បដិសេធ​ ខាងលើនោះ បានបញ្ជាក់ថា រយៈពេល​កន្លង​នេះ​ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា បានសង្កេតឃើញ​ថា​ មាន​បុគ្គល​ឬ​ក្រុម​មួយ​បាន ​លួច​បង្កើត​និង​ប្រើប្រាស់​គ្រុប​ចំនួន ២ ដោយ​ប្រើប្រាស់​ឡូហ្គោ​ទ​ទក​គឺ Group TVK និង​ទ​ទក ២ (TVK2​) ផ្សព្វផ្សាយ​ព័ត៌មាន ​និង​ដំ​ណឹងមិន​ពិត ​ឬ​ក្លែង​ក្លាយ ​និង​មាន​លក្ខណៈ​ញុះ​ញូ​ង​ដល់​សាធារណៈ​ជន​ និង​ធ្វើអោយ​សាធារណៈ​ជន​មាន​ការ​ភ័ន្ត​ច្រលំ​ថា​ ជា​ទង្វើ​របស់​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​។

ទាក់ទិននឹងករណីនេះ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ បានប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ Group TVK និង​ទ​ទក ២(TVK2​) ដែល​បាន​ក្លែងបន្លំ​នោះ​មិនមែន​ជា​កម្ម​សិទ្ធ​របស់ (ទ​ទក​) ទេ​និង​មិន​ទទួលខុសត្រូវ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​នៅ​លើ​គ្រប​ទាំង ២ នេះ​ទេ​។

ជាមួយគ្នានោះ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា បានស្នើ​ដល់​សមត្ថកិច្ច​ជំនាញ​ ​ចាត់​វិធានការ​ផ្លូវច្បាប់ ​វែកមុខ​បុគ្គល​ ឬ​ក្រុម​ដែល​បាន​លួច​ក្លែងបន្លំ​បង្កើត​គ្រុប​ទាំង២ នេះ​មក​ដាក់ទោស​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប្រភព៖ ក្រសួងព័ត៌មាន