បាត់ដំបង​ ៖​ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ជា​ពិសេស​បងប្អូន​និយម​ប្រើប្រាស់​ បណ្តាញ​សង្គម​ជ្រាប​ថា​ នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​ ២០២១​ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ បូ​ រី​ បង្ហោះ​រូបភាព​សម្តេច​តេ​ជោ​ នាយក​ដ្ឋ​មន្ត្រី​ នៃ​ ព្រះ​ រាជាណាចក្រ​កម្ពុជា​ និង​បាន​សរសេរ​ខ្លឹម​ សារ​ ភ្ជាប់​នៅ​លើ​រូបភាព​ផង​ ដោយ​បាន​ជេរ​ ប្រ​ មា​ថ​មាក់ងាយ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សម្តេច​ដែល​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ ។​
​ពិនិត្យ​ឃើញ​ភ្លាម​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់​ ដំបង​ ដើម្បី​អនុវត្ត​ ។​ ដោយ​បានការ​អនុញ្ញាត​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​ នៅ​រសៀល​ថ្ងៃ​ទី​ ២៩​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ លោក​វរ​សេនី​យ៍័​ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រ​ ហ្ម​ទ័​ណ្ឌ​ រួម​ជាមួយ​លោក​ឧត្តមសេនីយ៍ត្រី​ មៀន​ ឡាយ​ ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ​ បាន​រួម​គ្នា​ជាមួយ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ ស្នងការដ្ឋាន​ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ ដែល​មាន​លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ ជា​អធិការ​ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ រហូត​ ឈាន​ទៅ​កំណត់​និង​រក​ឃើញ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ បូ​ រី​ និង​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​ ។​
​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ មានឈ្មោះ​ពិត​គឺ​ ហួ​ន​ បូ​រី​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​គគីរ​ ឃុំ​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​គាត់​បាន​សារភាព​ថា​ រូប​គាត់​ពិតជា​បាន​ ប្រើប្រាស់​រូបភាព​និង​សរសេរ​ខ្លឹមសារ​ប្រមាថ​មាក់ងាយ​ចំពោះ​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រាកដ​មែន​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ ហើយ​ក្រោយ​ការ​សរសេរ​បង្ហោះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ស្វែងរក​គាត់​ឃើញ​និង​នាំ​ខ្លួន​មក​សាកសួរ​ ។​
​នៅ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​កំពុង​រៀបចំ​សំ​ ណុំ​រឿង​បញ្ជូន​បុរស​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police