សេចក្តីថ្លែងការណ៍របស់អង្គការកិច្ចការពិភពលោកកាណាដាបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលកាណាដាបានដាក់ចេញនូវទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីថ្មីជុំវិញតំបន់គ្រីមាដែលបានក្លាយជាផ្នែកមួយរបស់សហព័ន្ធរុស្ស៊ីវិញ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការបង្រួបបង្រួមរបស់ប្រទេសរុស្ស៊ីជាមួយតំបន់គ្រីមៀ លោក Marc Garneau រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដាបានបញ្ជាក់ថា នៅថ្ងៃនេះកាណាដាបានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល ២រូប និងអង្គភាពចំនួន ៤ របស់រុស្ស៊ីក្រោមបទប្បញ្ញត្តិវិធានការសេដ្ឋកិច្ចពិសេស (រុស្ស៊ី) និងបទប្បញ្ញត្តិវិធានការសេដ្ឋកិច្ចពិសេស (អ៊ុយក្រែន) ។
នៅក្នុងបញ្ជីទណ្ឌកម្មនោះ រួមមានលោក Alexander Ganov អគ្គនាយកក្រុមហ៊ុន Grand Service Express លោក Leonid Ryzhenkin អគ្គនាយកក្រុមហ៊ុន Mostottrest ក៏ដូចជាសហគ្រាស Lenpromtransproyekt សហគ្រាសសំណង់ផ្លូវដែរ Berkakit-Tommot-Yakutsk សហគ្រាស Unitary សហព័ន្ធផ្លូវដែកគ្រីមៀ និងក្រុមហ៊ុនធានារ៉ាប់រង First Crimean៕
ប្រភព៖ ក្រសួងព័ត៌មាន