នៅយប់ថ្ងៃ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសាឆ្នាំ២០២១ ទិដ្ឋភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌទាំង១៤ ពិសេសខណ្ឌចំនទន ៥នៅកណ្ដាលក្រុង ហាក់មានភាពស្ងប់ស្ងាត់ចាប់ពីម៉ោង៨និង៣០នាទីយប់ ក្រោយទទួលបានការណែនាំ ផ្សព្វផ្សាយពីកម្លាំងមានសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤រួចមក បងប្អូនវិលចូលលំនៅឋានជាបន្តបន្ទាប់។

ជាក់ស្ដែងនៅខណ្ឌពោធិ៍សែនជ័យវិញ ដោយមានសេចក្ដីសម្រេចពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ ខែមេសាឆ្នាំ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ហាមធ្វើរចរាចរចាប់ពីម៉ោង ៨យប់ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ។

រីឯនៅខណ្ឌចំការមនឯណេះវិញលោ ថេង សុថុល អភិបាលខណ្ឌចំកាមន ក៏បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតំបន់អគារព្រីសហ៍ជាប់មាត់ទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ចំណែកឯលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចម្រុះរដ្ឋបាលខណ្ឌ ចុះផ្សព្វផ្សាយ សេចក្ដីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅនៅផ្សារដើមគរក្នុងភូមិសាស្ត្រខណ្ឌទួលគោកផងដែរ ក្នុងនោះខណ្ឌ១១ទៀតក៏អនុវត្តន៍ព្រមគ្នាទៀតផង៕

ប្រភព៖​ ប្រភព៖​ក្រសួងព័ត៌មាន