រាជធានីភ្នំពេញ ៖ មុននេះបន្តិច មានជំងឺកូវីដ១៩ ម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យ « ហ្លួងម៉ែ » នៅខណ្ឌដង្កោ តែអ្វីដែលគួរឱ្យអាសូរបំផុតនោះ គឺកូនប្រុសគាត់កំពុងតែជាប់ធ្វើចត្តាឡីស័កនៅបុរីប៉េង ហួត ខណ្ឌច្បារអំពៅ ។ ក្រោយពីបានដឹងដំណឹងម្តាយស្លា.ប់កូនប្រុសក៏បានគាំងតែម្តង ដោយកូនប្រុសមានជំងឺបេះដូងតាំងពីក្មេងមកម៉្លេះ ដូច្នេះពេលលឺដំណឹងដ៏តក់ស្លុតបែបនេះកូនប្រុសក៏ស្រែកទ្រហោរយំសឹងដួលសន្លប់ ។
ដំបូងឡើយសាច់ញាតិរបស់សព ក្រោយពីទទួលបានដំណឹងដែលសមត្ថកិច្ចបានប្រាប់ សាច់ញាតិក៏បានចូលទៅផ្ទះ ដើម្បីប្រាប់កូនប្រុស ហើយកូនប្រុសក៏អត់បើកទ្វារឲ្យ ហើយក៏អត់មានដឹងដំណឹងអ្វីពីក្នងផ្ទះ ហើយថែមទាំងតេក៏មិនលើក ក៏មានការភ្ញាក់ផ្អើល ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងរាយការណ៍ទៅកាន់ឡានពេទ្យតែម្តង ពេលឡានពេទ្យមកដល់គាត់ក៏បានងើបមកអង្គុយយំខាងក្រៅ ។
អ្នកស្លា.ប់ខាងលើមានវ័យ៥៦ឆ្នាំ រស់នៅផ្ទះលេខ៦០ ផ្លូវM18 គម្រោង៦ ក្នុងបុរីប៉េងហួតបឹងស្នោរ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ស្ត្រីរូបនេះ ក៏មានជម្ងឺប្រចាំកាយមួយចំនួនផងដែរ ។ មុនធ្លាក់ខ្លួនឈឺនិងបានបញ្ជួនទៅព្យាបាលនោះ កន្លងមកគឺមានតែ២នាក់ម្តាយនិងកូនរស់នៅជាមួយគ្នា ។ ដល់ពេលម្តាយ ត្រូវបានពេទ្យយកទៅព្យាបាលជំងឺកូវីដ ១៩ នោះ កូនប្រុសក៏តម្រូវឱ្យធ្វើចត្តាឡីស័ក ។ នេះជាភាពសោកសង្វេគផងដែរ ដែលបុរសជាកូនមានតែ២នាក់ម្តាយ ដែលម្តាយបានស្លាប់ចោលខ្លួន នៅតែម្នាក់ឯង ខណៈម្តាយស្លា.ប់កូនមិនបានឃើញមុខ ។
ចំពោះរូបភាពកូន សោកសង្វេគណាស់ អ្នកជិតខាងមិនអាចចូលទៅជិតគាត់បាន ដោយសារគាត់បានប៉ះពាល់ជាមួយម្តាយវិជ្ជមានកូវីដ១៩ ហើយឥឡូវអ្នកមានគុណក៏លាចាកលោកទៅទៀត ខណៈកូនប្រុសត្រូវបានយកសំណាក់លើកទី១ ធ្វើតេស្ត គឺអវិជ្ជមានហើយ តែនៅរង់ចាំយកសំណាកជាលើកទី ២ បន្តទៀត ។
បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅដល់ ក៏បានធ្វើការពន្យល់ណែនាំអោយបុរសជាកូនធ្វើចិត្តអោយបានរឹងមាំ នឹងត្រូវកាត់ចិត្តទៅផងដែរ ។
សូមបញ្ជាក់ថា បុរសជាកូនប្រុសខាងលើ មានជម្ងឺប្រចាំកាយ ( បេះដូង ) តាំងពីអាយុ៦ឆ្នាំមកម្លេះ ។ នៅវេលាថ្ងៃត្រង់ ថ្ងៃីទី២ ខែមិនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានដំណឹងពីការស្លា.ប់របស់ម្តាយរួចមក រូបគេសំងំនៅខាងក្នុងមិនព្រមចេញក្រៅ បើទោះបីជាបងប្អូនសាច់ញាតិបានទៅស្រែកហៅ ពិសេសទំនាក់ទំនងទូរស័ព្ទចូល ក៏មិនលើកទៀត ។
គួរបញ្ជាក់បន្ថែមថា បើតាមសាច់ញាតិស្និទ្ធិស្នាលរបស់អ្នកជម្ងឺខាងលើ អោយដឹងថា ក្រុមគ្រូបានខលទូរស័ព្ទប្រាប់អំពីការស្លាប់ នៅវេលាថ្ងៃត្រង់ទី២ ខែមិនា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់តាំងពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី១ ខែឆ្នាំដដែលមកម្លេះ ៕
ប្រភព៖ កោះសន្តិភាព