ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ ពេលនេះបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke វិញហើយ។
ម្តាយរបស់ក្មេងប្រុសរូបនេះ ក៏បានជាពីជំងឺកូវីដ១៩ និងអនុញ្ញាតឱ្យចេញពីពេទ្យជាមួយគ្នាផងដែរ។
យោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីជាម្តាយ និងក្មេងប្រុសអាយុ៦ឆ្នាំនេះ ត្រូវបានតេស្តអវិជ្ជមានចំនួន២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ថា ក្មេងប្រុសអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕
ប្រភព៖ ក្រសួងព័ត៌មាន