ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ​ ​ដេប៉ូ​ប្រេងឥន្ធនៈ ៣​ទីតាំង លក់ដូរ​មិន​ប្រក្រតី នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃទី​២០​ខែមករា បាន​ត្រួតពិនិត្យ​ស្ថានីយ ៣​កន្លែង ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ ទាំងនោះ​។​
 

​ជា​លទ្ធផល​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញថា ស្ថានីយ​/​ដេប៉ូ ១​ទីតាំង លក់​មិន​ត្រឹមត្រូវ​ផ្នែក​បរិមាណ ខណៈ​២​ទីតាំង​ទៀត លក់​មិន​ត្រឹមត្រូវ​ទាំង​បរិមាណ និង​គុណភាព​។ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ខាងលើ​សម្រាប់​កំហុស​លើកដំបូង​នេះ ហើយ​ព្រមាន​ថា​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បើ​រកឃើញ​កំហុស​ជា​លើក​ទី​ពីរ ៕

ប្រភព៖អគ្គនាយកដ្ឋានកាំកុងត្រូល

LEAVE A REPLY

Please enter your comment!
Please enter your name here