នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម សោម អូន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះជួយឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ដើម្បីនាំយកនូវអំណោយមួយចំនួន ប្រគល់ជូនដល់ក្រុមប្រឹក្សាឃុំសំបូរមានដូចជា ៖ -ថ្នាំពេទ្យ Paracetamol ចំនួន ១កេះ មាន ៣០ប្រអប់ ស្មើនឹង ៣០០០គ្រាប់ , ថ្នាំពេទ្យ Multivitamin ចំនួន ១កេះ មាន ២០ប្រអប់ ស្មើនឹង ២០០០គ្រាប់ ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ , ម៉ាស់ចំនួន ៣០០០ ម៉ាស់ , ទឹកសុទ្ឋម៉ាក Gold Star ចំនួន ២០កេះ ក្នុង១កេះ ៤៨ដប សរុបចំនួន៩៦០ដប , អាល់កុល ១កាន ចំណុះ ៣០លីត្រ និងថវិកាចំនួនមួយចំនួន ។
ជាមួយនេះដែរ ក្នុងនាមក្រុមការងារ ឯកឧត្តម ក៏បានរំលឹកដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ បន្តចូលរួមឲ្យរិតតែសកម្មបន្ថែមទៀត ក្នុងចលនាយុទ្ឋនាការប្រយុទ្ឋប្រឆាំងជម្ងឺកូវីដ១៩ ដោយបំផុសប្រជាជនឲ្យចូលរួម ៖ ចាក់វ៉ាក់ការពារ និង បន្តអនុវត្តវិធានតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជាគឺ៖ ៣ការពារ និង ៣កុំ របស់៕