(ក្រុងព្រះសីហនុ)៖ មានករណី បុរសម្នាក់ដេកស្លាប់លើអង្រឹងលើទូកចត ដោយមានខ្សែកាសជាប់និង ត្រចៀកទាំងសងខាង យ៉ាងអណោច អធម័ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០កន្លះ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចផែតាហេង ស្ថិតក្នុងក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ធី រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករនេសាទ (ស្នាក់នៅលើទូកនេសាទ) ជាមួយបងប្អូនជីដូនមួយ និង មានស្រុកកំណើត នៅភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

បច្ចុប្បន្នសពរងចាំសមត្ថកិច្ចធ្វើការពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕