(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៥។
ក្នុងសេចក្តីសម្រេចខាងលើ បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូដ-១៩ ត្រូវបន្តអនុវត្តសម្រាប់ជុំទី ៥ ដែលមានរយៈពេល ០៣ (បី)ខែ គឺខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ ២០២១។
ជាមួយគ្នានោះ រយះៈពេលអនុវត្តបន្តនៃកម្មវិធីនេះ នឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការណ៍វិវត្តន៍ជាក់ស្តែង។
សេចក្តីសម្រេចដដែលនេះ បានគូសបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ទី ៤នៃខែនីមួយៗ៕
ប្រភព៖ ក្រសួងព័ត៌មាន