(ខេត្តកណ្តាល)៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្ត លើកទី២៣ អាណត្តិទី៣ នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១ នៅសាលាខេត្តកណ្តាល លើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។ ៣-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពសំខាន់ៗ ដែលអនុវត្តដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២១ ដល់កិច្ចប្រជុំសាមញ្ញលើកទី២២ របស់រដ្ឋបាលខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅរដ្ឋបាលខេត្ត ។ ៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍បិទបញ្ជីចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ២០២០ ។ ៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់ សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែមីនា មេសា ឆ្នាំ២០២១។ ៦-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត។ ៧-ផ្សព្វផ្សាយសេចក្តីណែនាំ ០០៧ សណន ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីនីតិវិធី នៃការសុំច្បាប់អវត្តមានរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ អនុក្រឹត្យលេខ ៥៧អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។-សារាចរណែនាំ ស្តីពីការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៤ ដល់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ និង ៨-បញ្ហាផ្សេងៗ ។