ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ខេ-លីង អេនជល បស គ្រុប តាមរយៈសមាគមយុវជនក្រុម៨ បានរួមចំណែកឧបត្ថម្ភដល់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នូវថវិកាចំនួន ២០លានរៀល ព្រមទាំងកាហ្វេសុខភាព ខេ-លីង ចំនួន ៥កេស ស្មើហ្នឹង ១២០ប្រអប់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី។
តាងនាមក្រុមហ៊ុន និងសមាជិក-សមាជិកា នៅទូទាំងប្រទេស សូមចូលរួមសម្ដែងនូវសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលបានដឹកនាំក្រុមការងារពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយ៉ាងសកម្មបំផុត ប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់សម្រាប់ប្រជាជាតិយើង។
ដោយឡែកនៅរសៀលក្នុងថ្ងៃដដែលនេះដែរ លោកអគ្គនាយក និងអគ្គនាយករង ក្រុមហ៊ុន ខេ-លីង អេនជល បស គ្រុប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចូលរួមចំណែកឧបត្ថម្ភដល់ក្រសួងសុខាភិបាល នូវថវិការចំនួន ២០លានរៀល និងកាហ្វេសុខភាព ខេ-លីង ចំនួន ១២០ប្រអប់ ស្មើនឹង ១៦២០ ដុល្លាអាមេរិក សម្រាប់បម្រើការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងនាមក្រសួងសុខាភិបាល និងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនខេ-លីង អេនជល បស គ្រុប ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ក្នុងការជួយចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផងដែរ។
នេះសបញ្ជាក់ពីការអរគុណសន្តិភាព និងសូមជូនពរក្រុមហ៊ុនខេ-លីង អេនជល បស គ្រុប បានទទួលជោគជ័យគ្រប់ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន៕