រដ្ឋបាលខេត្តស្វាយរៀងសូមអបអរសាទរ ចំពោះអ្នកជំងឺកូវីដ-19 ចំនួន ១២នាក់ ស្រី ៥នាក់ បានព្យាបាលជាសះស្បើយ រួមមាន ជនជាតិខ្មែរ ៨នាក់ (ស្រី ៣នាក់) ជនជាតិចិន ៤នាក់ (ស្រី ២នាក់) ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្បង្អែកស្រុកស្វាយជ្រំ នាពេលកន្លងមក និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ និងធ្វើចត្តាឡីស័ករយៈពេល១៤ បន្ថែមទៀត (នៅផ្ទះសំណាក់ និងនៅផ្ទះ) ដើម្បីតាមដានសុខភាពបន្ត។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ ក្នុងខេត្តស្វាយរៀង។

ប្រភព៖ ក្រសួងព័ត៌មាន