ខេត្តបន្ទាយមានជ័យ៖ ត្រឹមសង្សារមិនទាន់រៀបការខាងប្រុសប្រចណ្ឌវាយជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ រឿងរ៉ាវនេះកើតឡើង នៅវេលាម៉ោងទាបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡៃ ឆាយលេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពសមត្ថកិច្ចដដែលបានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះវឿន ពិសី ភេទស្រី អាយុ១៩ឆ្នាំរួចមក នៅថ្ងៃទី០៩.ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបឃាត់ខ្លួនបុរសជាសង្សារតែម្តង ពេលសួរនាំ ជនសង្ស័យប្រាប់ថា ខ្លួនពិតជាបានប្រើហិង្សាលើជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបន្តថាពេលជនរងគ្រោះចេញក្រៅបានភ្លេចទូរស័ព្ទនៅក្នុងបន្ទប់ ពេលឆែកមើល ក៏ដឹងថា ជនរងគ្រោះបានឆាតទៅប្រុសផ្សេងឲ្យមកយកខ្លួន ហើយនាងបានដើរលេងយប់ជ្រៅ ធំក្លិនស្រាផង។ ពេលសួរនាំនាងថាប្រុសនោះត្រូវជាបងប្រុសរបស់នាង ហើយជនសង្ស័យបានធ្វើការណែនាំ រហូតដល់ទាស់ពាក្យសម្តីគ្នា ទើបខាងប្រុសទ្រាំមិនបានក៏យកដៃស្នាហាលខោអាវ និងខ្សែក្រវ៉ាត់ ប្រើហិង្សាវាយទៅលើដៃ និងជើងរបស់នាងជាំសាច់តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាព និងមានពាក្យបន្តឹងពីជនរងគ្រោះផងនោះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ សៅ នៅ