ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ សហការជាមួយនិងមន្ត្រីពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យ អប់រំ ផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ គ្រឿងឧបភោគ និងបរិភោគ ធ្វើឡើងនៅ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២១ នៅក្នុងផ្សារ BIG C ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ លោក សានវិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ការចុះមកពិនិត្យដើម្បីធានាបាននូវសុវត្ថភាព ចំណីអាហារ មន្ត្រីជំនាញសាខា(ក.ប.ប) ខេត្តបន្ទាយមានជ័យ សហការជា មន្ត្រីពាណិជ្ជកម្មខេត្ត នៅក្នុងផ្សារBIC C នេះ ជាលទ្ធផលយើងពុំបានរកឃើញផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។

លោកសាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា ក្នុងសកម្មភាពចុះពិនិត្យនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប្រឈមចំពោះមុខច្បាប់ជាធរមាន។  នៅពេលចប់សកម្មភាពមន្រ្តីជំនាញបានធ្វើកិច្ចសន្យាផ្តិតមេដៃដល់អ្នកគ្រប់គ្រងផ្សារត្រូវបញ្ឈប់ការតាំងលក់ផលិតផលដែលមិនអនុលោមតាមច្បាប់៕

ប្រភព៖ សៅ នៅ