នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  បានអញ្ជើញនាំថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យកទៅប្រគល់ជូន លោក  ប៉ាន់  សុវណ្ណរិទ្ធិ  ភេទប្រុសអាយុ  ៣៦ឆ្នាំ ជា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន ។

គួរចងចាំថា  អ្នកចាក់វ៉ាក់សាំងលេខរៀងទី១  គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី  ឯកឧត្តមឧត្តមសេនីយ៍ឯក  ហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ  និងជាមេបញ្ជាការកងទ័ពជេីងគោក  រីឯ  អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩  ទីមួយលាន  គឺលោក  ប៉ាន់  សុវណ្ណរិទ្ធិ  ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

 

សូមបញ្ជាក់ថា នៅថ្ងៃទី១១  ខែមេសា  ឆ្នាំ២០២១  គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន  ដែលមានដូចខាងក្រោម៖

–  លោក  ប៉ាន់  សុវណ្ណរិទ្ធិ  ភេទប្រុសអាយុ  ៣៦ឆ្នាំ  មានទីលំនៅ  ផ្ទះល្វែងលេខ២  ព្រែកព្រីង២  សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

–  មុខរបរ:  លក់ដូរតាមហាង

–  បានទៅចាក់វ៉ាក់សាំងនៅ  សាលាសន្ធរម៉ុក  សង្កាត់ទឹកល្អក់១  រាជធានីភ្នំពេញ

–  មានភរិយា  ជាស្ត្រីមេផ្ទះ  និងមានកូន  ៣នាក់  (ស្រី១  ប្រុស  ២)។

របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

 

សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន  ឱ្យបានគ្រប់គ្នា  ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩  កត់បន្ថយនូវអត្រាសម្រាកពេទ្យ  និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

ប្រភព៖ ក្រសួងព័ត៌មាន