ភ្នំពេញ: កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) បានផ្តល់ម៉ាស់ជូនដល់សហភាព សហព័ន្ធ សហជីព ជាសមាជិក ដើម្បីចុះចែកជូនបងប្អូនកម្មករនៅតាមបណ្តារោងចក្រ ដែលកំពុងតែរងគំរាមគំហែងពីការរាលដាលឆ្លងជម្ងឺកូវីដ១៩ ។

សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា តែងតែស្វះស្វែងរកជំនួយនានាដើម្បីចូលរួមយុទ្ឋនាការប្រឆាំងជម្ងឺកូវីដ ដូចជាការចុះអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារឆ្លងជម្ងឺកូវីដ និង ចែកម៉ាស់ អាកុល ជាដើម ។

សូមបញ្ជាក់ថា ម៉ាស់ចំនួនជិតកន្លះលាននេះជាអំណោយដ៏ថ្លៃថ្លារបស់មិត្តសហជីពចិន ដែលបានផ្តល់ជូនសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ៕