វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ។លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ទាំង៥០មុឺនដូសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីដឹកជញ្ជូនទៅកាន់ឃ្លាំងស្តុកវ៉ាក់សាំង។

សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសនេះគឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

ប្រភព៖ ក្រសួងព័ត៌មាន