ភ្នំពេញ៖ ក្រុមអាជីវករអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដោយលក់មិនឡើងថ្លៃ បង្កើនអនាម័យទេ្វដង ដើម្បីចូលរួមគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូរីដ- ១៩ដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាព។

អ្នកស្រី វណ្ណនី ជាអាជីវករលក់គឿងបរិភោគ នៅចំការដូង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញនូវបំរាមបិទខ្ទប់ការធ្វើដំណើរមិនឱ្យមានការឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀ ត ប៉ុន្តែសម្រាប់ការដឹកជញ្ជូនអាហារតាមអនឡាញ គឺមានការបញ្ជាទិញយ៉ាងច្រើនពីអ្នកបរិភោគ។

អ្នកស្រីបន្តថា អ្នកស្រីលក់ពុំបានឡើងថ្លៃឡើយ ពោលគឺនៅតម្លៃដូចធម្មតា ស្របពេលដែលប្រជាពលរដ្ឋមិនអាចធ្វើ ដំណើរចេញពីលំនៅឋានប្រសិនបើគ្មានការចាំបាច់។

សំឡេង ៖”ការលក់ដូររបស់ខ្ញុំនៅតែបន្តលក់ជាធម្មតាដោយគ្រាន់តែលក់តាមរយៈអ្នកដឹក ជញ្ជូន ។ហើយសម្រាប់ការលក់ លក់ដោយតាមការដឹកជញ្ជូននេះវាអាចចំណេញពេលវេលានឹងអាចជួយបង្ការការឆ្លងមកក្រុមគ្រួសារផងក៏ដូចជាប្រជាពលរដ្ឋយើងទាំងមូល។ដូច្នេះខ្ញុំគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានបិទខ្ទប់មិនឲ្យមានការធ្វើដំណើរចេញចូលប្រសិនបើគ្មានភារកិច្ច”។

ចំណែកអ្នកស្រី បុប្ផា យ៉ា ក៏ជាអាជីវករលក់គ្រឿងបរិភោគ បានឱ្យដឹងដែរថា ឥឡូវនេះការលក់របស់ប្អូនស្រីលក់ធម្មតាបន្ថែមដោយអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលដោយរក្សាគម្លាត និងឧស្សាហ៍លាងសម្អាតដៃជាដើម ហើយការលក់របស់អ្នកស្រីគឺមិនទទួលហូបនៅកន្លែងទេ តែលក់ដោ យខ្ចប់ និងមានសេវាដឹក ជញ្ជូនដែរ ដើម្បីចូលរួមជា មួយវិធានការរបស់រាជរដ្ឋា ភិបាលនិងក្រសួងសុខាភិ បាល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាល ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី ១៥ខែមេសាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត

ប្រភព៖ ក្រសួងព័ត៌មាន