គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ ចំពោះ ប្រជាពលរដ្ឋប្រុស-ស្រីចំនួន ០៨នាក់ ដែលមិនអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិ ភាព។ ការអនុវត្ដនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ។

បើតាមគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បានឱ្យដឹងថា ដោយសារកន្លង មករដ្ឋ បាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាសជូនដល់ បងប្អូន ប្រជាពលរដ្ឋនៅតាមទីប្រជុំជន ភូមិ ឃុំ សង្កាត់ និងបន្តផ្សព្វផ្សាយពីកាតព្វ កិច្ច ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិ ភាពជូនបងប្អូនជាបន្តបន្ទាប់។ ក៍ប៉ុន្តែមាន ប្រជា ពលរដ្ឋមួយចំនួនតូចនៅតែមិនចូលរួមអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ការពិន័យអន្តរការណ៍នេះ យោងតាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ស្តីពីវិធាន ការសុខាភិបាល ដើម្បីបង្កា ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាច សាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរ ការណ៍ពី ២០០ ០០០ (ពីរសែនរៀល) ទៅ ១ ០០០ ០០០ (មួយលាន រៀល) ចំពោះបុគ្គលដែលមិនអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន រៀល) ទៅ ៥ ០០០ ០០០ (ប្រាំលានរៀល) ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គម ដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព។  ដូច្នេះប្រជាពលរដ្ឋគ្រប់រូបមាន សិទ្ធិ ណែ នាំអ្នកនៅជុំវិញខ្លួនឱ្យចូលរួមអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាត សុវត្ថិភាព ដើម្បីរួមគ្នាចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខ្លួន យើង ក្រុមគ្រួសារ និងសង្គម ជាតិរបស់យើង។  ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខ ភាព សាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និង គ្មាន ការលើកលែង។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ សូមក្រើនរម្លឹកដល់បងប្អូនប្រជាពល រដ្ឋ ទាំងអស់ ត្រូវចូលរួមសហការអនុវត្តន៍នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាន ការ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង សហគមន៍ឱ្យទទួលបានជោគជ័យ ៕

ប្រភព៖ ក្រសួងព័ត៌មាន