ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចថៃក្នុងស្រុកតាព្រះយ៉ា បានឃាត់ខ្លួនក្រុមមេខ្យល់២នាក់ និងតែកុងរថយន្តលួចនាំពលករខ្មែរខុសច្បាប់ចូលប្រទេសចំនួន២៣នាក់ក្នុងនោះមានម្ចាស់ផ្ទះរួមគំនិតលាក់បំពួនក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ។
ប្រភពពីអ្នកសារព័ត៍មានថៃបានឲ្យដឹងថា សមត្ថកិច្ចទាហានឈុតខ្មៅ ស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ក្រោយទទួលបានសេចក្ដីរាយការណ៍ មានការលបលួចចូលប្រទេសដោយខុសច្បាប់ នៅក្នុងទឹកដីស្រុកគោកឃ្យូង ព្រមទាំងទាក់ទងទៅអង្គភាពពាក់ពន្ធ័ ដើម្បីចូលទៅត្រួតពិនិត្យនឹងចាប់ខ្លួននៅទឹកដីខាងលើ។
សមត្ថកិច្ចរកឃើញពលករខ្មែរចំនួន២៣នាក់ ក្នុងនោះប្រុស១៥នាក់, ស្រី៨នាក់ អង្គុយក្នុងរថយន្តធនតូចម៉ាកតូយ៉ូតា ពណ៌ក្រហម ពាក់ស្លាកលេខ7กฌ-2205 ក្រុងថេប ចំនួន៦នាក់ នៅក្នុងរថយន្តធុនតូចម៉ាកតូយ៉ូតា ពណ៌ទឹកមាស ពាក់ស្លាកលេខญส-5083ក្រុងថេប ចំនួន៩នាក់ បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។ចំណែក៨នាក់ទៀត រកឃើញនៅក្នុងផ្ទះរបស់ឈ្មោះអ្នកស្រី បានយេន សាវិឡាស អាយុ៦៩ឆ្នាំ ផ្ទះលេខ៣ ភូមិណងសេម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ព្រមទាំងមេខ្យល់ជនជាតិថៃ២នាក់ទៀតផងដែរ។
រថយន្តធនតូចចំនួន២គ្រឿង បើកចូលមកផ្ទះលេខ៣ ភូមិ៣ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ខាងសមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណបុគ្គលលបលួចចូលប្រទេសខុសច្បាប់ ជា សរុប២៥នាក់។
ក្រោយពីសួរនាំរបស់សមត្ថកិច្ច មេខ្យល់ជនជាតិថៃ២នាក់ បានប្រាប់ថា បានទទួលថ្លៃដឹកក្នុងម្នាក់៩០០បាត អោយនាំពលករបញ្ជូនទៅខេត្តឆះឆឺង សៅ៣នាក់,ផ្សារថៃម្នាក់,ផ្លូវឧត្តមសុខបាងកក២នាក់,ហួយក្វាង បាងកក២នាក់,ខេត្តប្រាជីន បុរី២នាក់,ខេត្តសមុទ្រប្រាកាន២នាក់,ខេត្តណៈខន នាយក២នាក់,ខេត្តរះយ៉ង៣នាក់,ខេត្តឈុន បុរី៥នាក់ នឹងផាបព្រះយ៉ា៥នាក់ទៀត។
ពលករខ្មែរបានប្រាប់សមត្ថកិច្ចថៃថា បានធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀង និងមានរថយន្តដឹកមកផ្ទះរបស់អ្នកស្រី បានយេន ដើម្បីរង់ចាំរថយន្តដឹកទៅគោលដៅផ្សេងៗបន្តទៀត ទើបសមត្ថកិច្ចនាំជនត្រូវចោទទាំងអស់ទៅសួរនាំបន្ថែម ដើម្បីអនុវត្តតាមច្បាប់ នៅស្ថានីយ៍នគបាលគោកឃ្យូង និងធ្វើកំណត់ហេតុចាប់ខ្លួន បណ្ដេញចេញតាមច្រកMOUភូមិ ណូន ម៉ាកមុន មកកម្ពុជាវិញ៕
ប្រភព៖ សៅ នៅ