ខេត្តបន្ទាយមានជ័យ៖ បិតខ្ទប់អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ ក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ ទៅលើបុរស ជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩។

បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបានស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យភ្លាមនោះ កម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែតដឹកនាំ ដោ យលោក ង៉ោ ម៉េង ជ្រួន  អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះបិតខ្ទប់មិនអនុញ្ញាត ឲ្យចេញចូលចំនួន៣ទីតាំង ភ្លាមៗ ទាំងយប់ ដោយទីតាំទី១ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធ ជនជាតិឥណ្ឌូនេស៊ី  ដែលមានវិជ្ជមានជំងឺកូវីដ១៩  កំពុងស្នាក់នៅ និង ពីរទីតាំងផ្សេងទៀត គឺអាគារស្នាក់នៅស្ថិតនៅក្នុង ភូមិ.សង្កាត់ក្រុងប៉ោយប៉ែត ខាងលើមាន ការសង្ស័យពាក់ព័ន្ធ។

លោក គាត ហ៊ុល អភិបាលក្រុង មានប្រសាសនាថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យជំនា ញ ដែល បានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ីទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ១៩នោះភ្លាម កម្លាំងសមត្ថកិច្ច បានចុះបិតទីតាំងទាំង៣ខាងលើនេះភ្លាមៗទាំងយប់ ដោយមិនអនុញ្ញាត ឲ្យមានការចេញចូលឡើយ  ដើម្បីស្វែង រកអ្នកពាក់ព័ន្ធទាំងគៀក និងប្រយោល ដើម្បីការពារនិងទប់ស្កាត់ការរីករាលដាល ក្នុងសហគមទ្រង់ទ្រាយធំ។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីដែលរកឃើញវិជ្ជមានកូវីដ១៩នោះកំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបានចុះហ៊ុពទ្ធ័ ផ្ទះ លេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារ ប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះកំពុងស្នាក់នៅ រួចបន្តបិតបុរីនេះទាំងស្រុង ព្រមទាំងអាគារស្នាក់នៅ២ទីតាំងផ្សេងទៀតផងដែរ៕

ប្រភព៖​ សៅនៅ