ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនគរបាលការពារព្រំដែនប៉ុស្តិ៍សិលាខ្មែរ ឃាត់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដឹកជញ្ជូនជនជាតិថៃ៥នាក់ ចូលមកទឹកដីខ្មែរ ចេញតាមច្រករបៀងខុសច្បាប់ ឃាត់នៅម៉ោងជិត៥ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥៨ ត្រង់ប៉ុស្តិ៍ត្រួតពិនិត្យភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ចំណែកជនជាតិថៃទាំង៥នាក់ មាន៖១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ២-ឈ្មោះ វិផា ផន ភេទ ស្រី អាយុ ២២ឆ្នាំ ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទ ប្រុស អាយុ២១ឆ្នាំ ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ ៥-ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ។ បើតាមចម្លើយសារភាពរបស់ជនជាតិថៃ ថាមិនស្គាល់មេខ្យល់នាំចេញនិងមិនស្គាល់ច្រក់ចេញនោះដែរ។
បុរសខាងលើប្រើប្រាស់រថយន្ត១គ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 បានបើកដឹកជនជាតិថៃទាំងប្រាំនាក់ខាងលើ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៨ ឆ្ពោះមកកាន់ក្រុងប៉ោយប៉ែតដោយខុសច្បាប់។
លោកមេបញ្ជាការបានបញ្ជាក់ថា៖បច្ចុប្បន្ន អ្នកបើកបររថយន្តនិងជនជាតិថៃទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានធ្វើការប្រល់ទៅនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត។
លោកវរសេនីយ៍ឯក សែស វិបុស អធិការនគរបាលស្រុកអូរជ្រៅបញ្ជាក់ថា ជនជាតិថៃទាំង៥នាក់ និងត្រូវបញ្ជូនទៅខាងនគរបាលអន្តោរប្រវេសន៍ ដើម្បីទំនាក់ទំនងប្រគល់ឲ្យភាគីថៃយកត្រលប់ទៅវិញ ចំណែកជនជាតិខ្មែរដែលដឹកជញ្ជូនជនជាតិថៃនោះ និងត្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ពេទ្យសិន ទើបអនុវត្តវិធានការច្បាប់បន្ត៕
ប្រភព៖សៅនៅ