ខេត្តបន្ទាយមានជ័យ៖ អគ្គីភ័យឆេះហាង វុយសេង លក់ទូរសព្ទដៃក្រុងប៉ោយប៉ែត សមត្ថកិច្ចប្រើរថយន្តទំលុះទ្វារដើម្បីអន្តរាគមន៍ពន្លត់ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលទាំងយប់ នៅវេលាម៉ោ២៣ និង៣០នាទីយប់អាធ្រាតុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅក្នុងអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក បោន សីហា អធិការរងស្តីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ម្ចាស់ហាងឈ្មោះ ស៊ុន សម្បត្តិ អាយុ៦៤ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ ករណីអគ្គីភ័យឆាបឆេះនេះ កើតឡើងដោយសារទុរស្សេចរន្តអគ្គីសនី ប៉ុន្តែករណីខាងលើមិនបង្កឲមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ ដោយរត់តាមច្រកទ្វារខាងក្រោយបានទាន់ពេលវេលា។ចំណែកផ្ទះអ្នកជិតខាងក៏ពុំមានការខូចខាតដែរ។

សមត្ថកិច្ចបានឲដឹងទៀតថា អគ្គីភ័យនេះបណ្តាលឲខូចខាតរបស់របរនៅក្នុងហាងមានដូចជា៖ ម៉ាស៊ីត្រជាក់៤គ្រឿង,ឆ្នាំសាកទូរសព្ទ៦០គ្រឿង, ទូរសព្ទម៉ាកNokea ចុចពិល២០គ្រឿង, ទូរសព្ទម៉ាកOppo ១០គ្រឿង, ម៉ាស៊ីនផ្តុំទូរសព្ទ១គ្រឿង, ម៉ាស៊ីផ្សាទូរសព្ទ១គ្រឿង, ទូរតាំងទូរសព្ទ២ និងខូចខាតផ្នែកហាងខាងមុខទល់ដីប៉ែកខាងមុខទំហំ៨គុណ១០ម៉ែត្រ ដែលរៀបតាំងលក់ទូរសព្ទ។

អគ្គីភ័យនេះត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង០១ និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយមានការអន្តរាគមន៍ពីអាជ្ញាធរ កងកម្លាំងទាំងបីប្រភេទ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១១ស៊ីតែន៕

ប្រភព៖សៅនៅ