ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចប្រកាសបិទធ្វើចរាចរណ៍ទូទៅក្រុង ចាប់ម៉ោង៨ យប់ ដល់ម៉ោង៥ព្រឹកជាបណ្តោះអាសន្ន ដើម្បីការពារទប់ការស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះតទៅ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលដែលបិទខ្ទប់តំបន់មួយចំនួន រួចមក អាជ្ញាធរបានសម្រេចដាក់ វិធានការបន្ថែមដោយបិទមិនឲ្យមានប្រជាពលរដ្ឋធ្វើដំណើរចេញ.ចូលក្រុង និងធ្វើដំណើរក្នុងក្រុងបានឡើយ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺជារៀងរាល់យប់ ជាបណ្តោះអាសន្ន ដោយលោក ពុំទាន់បានបញ្ជាក់ពីថ្ងៃបើកឲ្យដំណើរការវិញនៅឡើយទេ។
លោកបញ្ជាក់បន្ថែមថា ខណៈនេះក្រុមមន្ត្រីជំនាញសុខាភិបាលបាននឹងកំពុងចុះយកសំណាកពីជនជាប់សង្ស័យមកពិនិត្យជាបន្តបន្ទាប់ ចំពោះលទ្ធផលវិជ្ជាចំនួនអ្នកផ្ទុកកូវីដ១៩ពិតប្រាកដនោះ រងចាំលទ្ធផលពីក្រសួងសុខាភិបាលចេញសេចក្តីប្រកាសទើបច្បាស់លាស់៕
ប្រភព៖ សៅនៅ