ក្រុមការងារ CAM ASIA NEWS បានពាំនាំអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ១២គ្រួសារ ក្នុងសង្កាត់ស្វាយរលំ

264

កណ្តាល៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងាររបស់សារព័ត៌មាន CAM ASIA NEWS តំណាងឲ្យឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ , ប្រធានក្រុមប្រឹក្សាភិបាល CAM ASIA NEWS និងជាប្រធានក្រុមការងារសប្បុរសធម៌ ដើម្បីសុភមង្គលកម្មករ បានពាំនាំយកអំណោយរបស់សប្បុរសជន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចំនួន ១២គ្រួសារ ស្ថិតនៅក្នុងភូមិខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកពូ អ៊ុក សារ៉ាន់ ប្រធានភូមិខ២ តំណាងឲ្យបងប្អូនប្រជាពលរដ្ឋទាំង ១២គ្រួសារ សូមថ្លែងអំណរគុណ ដល់ឯកឧត្តម លី វិចិត្រ និងក្រុមការងារសារព័ត៌មាន CAM ASIA NEWS ព្រមទាំងបងប្អូនសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ក្នុងការចែករំលែកនូវអំណោយទាំងនេះ ទោះជាតិចតួចក្តី តែអាចជួយសម្រួលដល់ជីវភាពរបស់ពួកគាត់បានមួយរយៈ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាក ខណៈប្រទេសជាតិយើងកំពុងរងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពួកគាត់មិនអាចចេញទៅប្រកបរបរចិញ្ចឹមជីវិតបាន ។

សូមបញ្ជាក់ថា ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ ១០គីឡូ, ត្រីខ ៤កំប៉ុង, មី ១០កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាស់ ចំនួន ១កញ្ចប់។