ភ្នំពេញ ÷ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចក្នុងការដ្ឋានប៊ូយ៉ុង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុនេះ ដោយពួកគាត់បាននាំគ្នាក្រោកពីដំណេក រៀបចំខ្លួនងូតទឹកដើម្បីបំពេញកាងារ ដោយពួកគាត់បានស្នាក់នៅក្នុងការដ្ឋាន បន្ទាប់មកស្រាប់តែឃើញឆ្លងចរន្តអគ្គិសនីផ្ទុះស្សេ ចេញពីក្នុងឃ្លាំងស្តុក

ទំនិញនោះ រួចក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាសន្ធោសន្ធៅ ហើយពួកគាត់បាននាំគ្នាប្រញាប់ប្រញ៉ាល់ ទាញទុយោទឹក ដើម្បីបាញ់ទប់ស្កាត់ បន្ទាប់មកពួកគាត់ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចមូលដ្ឋានឲ្យសុំរថយន្តពន្លត់អគ្គិភ័យ មកជាបន្តបន្ទាប់ដើម្បីបាញ់ពន្លត់