ក្រុមហ៊ុន ស្កាយ ហាយ និងសហព័ន្ធសហជីពប្រជាធិបតេយ្យសំណាងកម្មករ សហការជាមួយក្រុមគ្រូពេទ្យកងទ័ព រៀបចំចាក់វ៉ាក់សាំងជូនកម្មករចំនួន ១៧០០នាក់

368

ភ្នំពេញ៖  កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ស្កាយ ហាយ និងសហព័ន្ធសហជីពប្រជាធិបតេយ្យសំណាងកម្មករ សហការជាមួយក្រុមគ្រូពេទ្យកងទ័ព ដោយមានការជួយសម្របសម្រួលពីអនុគណកម្មការចំពោះកិច្ចរបស់ក្រុមគ្រូពេទ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំចាក់វ៉ាក់សាំងជូនបងប្អូនកម្មករចំនួន ១៧០០នាក់ ដែលធ្វើការនៅក្នុងរោងចក្រចំនួន ៤ទីតាំង ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

កម្មវិធីនេះដែរដឹកនាំដោយ លោក ជំទាវ ជិន ហ័ង នាយកក្រុមហ៊ុន ( ស្កាយហាយ ) និង ឯកឧត្តម នួន ប្រុសនិត ប្រធានសហព័ន្ធ សហជីពប្រជាធិបតេយ្យសំណាងកម្មករ និងជា អនុប្រធានប្រតិបត្តិ សមាគម កម្មករ សន្តិភាព ព្រមទាំងក្រុមការងារ ដោយបានចូលរួមសហការយ៉ាងល្អជាមួយក្រុមគ្រូពេទ្យកងទ័ព ។

ក្នុងឱកាសនោះដែរក្រុមគ្រូពេទ្យកងទ័ព បានកោតសរសើរ ដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងដើម្បីឲ្យការចាក់វ៉ាក់សាំងនៅក្នុងក្រុមហ៊ុន មានសណ្តាប់ធ្នាប់ល្អ និងដំណើរការទៅយ៉ារលូន ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ជំទាវ ជិន ហ័ង នាយកក្រុមហ៊ុន ( ស្កាយហាយ) និង ឯកឧត្តម នួន ប្រុសនិត ក៏បានសូមថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ ចំពោះការចាក់វ៉ាក់សាំង ជូនបងប្អូនកម្មកររោចក្រ ប្រកបដោយភាពងាយស្រួល និងទទួលបានលទ្ធផលជោគជ័យយ៉ាងល្អប្រសើរ៕