ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់ អឹម ប៊ឺ (MB) តេស្តឃើញវិជ្ជមានកូវីដ-១៩  និងបន្តឃើញតេស្តវិជ្ជកូវីដ-19មានទៅលើបុរសជនជាតិថៃម្នាក់ទៀត កាលពីយប់ថ្ងៃទី14 ខែឧសភា ឆ្នាំ2021 ក្នុងភូមិ3 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

អាជ្ញាធរបានឲ្យដឹងថា ក្រោយពីមានលទ្ធផលរកឃើញវិជ្ជមាន  លើអាជ្ញាធក្រុងសិរីសោភ័ណ និងក្រុមគ្រូពេទ្យ  បានចុះប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដែលមកស្នាក់នៅក្នុងផ្ទះសំណាក់ ខាងលើចំនួន21នាក់ (ស្រី 06នាក់ )  ក្នុងនោះមានជនជាតិខ្មែរ ចំនួន 09នាក់ (ស្រីចំនួន02នាក់),  ជនថៃចំនួន 10នាក់  (ស្រី ចំនួន 03នាក់),  ជនជាតិចិនចំនួន 01នាក់ (ប្រុស)  និងបុគ្គលិក នៅផ្ទះសំណាក់ មានចំនួន05នាក់( ស្រី 01នាក់) ។

បន្ទាប់ពីបានយកសំណាកធ្វើតេស្តរហ័ស (Rapid  Test)  លទ្ធផលឃើញវិជ្ជមានកូវីដ-19ម្នាក់  លើបុរសជនជាតិថៃ ឈ្មោះ អាប់ ភីស៊ិត អាយុ23ឆ្នាំ។ បុរសជនជាតិថៃខាងលើ មកពីប្រទេសថៃ កាលថ្ងៃទី20  ខែមេសា  កន្លងទៅ  ហើយក៏បានធ្វើចត្តាឡីស័ក នៅភ្នំពេញ នឹងបានមកស្នាក់នៅផ្ទះសំណាក់ខាងលើកាលពីថ្ងៃទី10 ខែឧសភា ឆ្នាំ2021។

អាជ្ញាធរ ក៏បានអំពាវនាវដល់  អ្នកដែលធ្លាប់ចេញ-ចូលផ្ទះសំណាក់ខាងលើចូលរួមសហការជាមួយអាជ្ញាធរ  ដើម្បីផ្តល់សំណាករកជម្ងឺកូវីដ-19ផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី15  ខែឧសភា  ក្រុមគ្រូពេទ្យ បានធ្វើការវេចខ្ចប់សព  តាមលក្ខណៈបច្ចេកទេស  បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្ទះសំណាក់ខាងលើ  យកសពទៅកន្លែងបូជាដែលអាជ្ញាធរបានរៀបចំ។ ចំពោះផ្ទះសំណាក់ អឹម ប៊ី បានសម្រេចបិទទីតាំង ជាបណ្តោះអាសន្នផងដែរ៕

ប្រភព៖ សៅ នៅ