ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ជនរងគ្រោះមានគ្នា២នាក់ ទី១.ឈ្មោះ អឿន កុសល ភេទ ប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន នៅភូមិស្ពានដែក ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល និងទី២.ឈ្មោះ យ៉ន ម៉ៅ ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ កន សារិត ហៅ(ពន្លៃ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិត ប្រាកដ មានទីលំនៅភូមិ.ឃុំ កើតហេតុខាងលើ។ ដោយឡែកវត្ថុតាងដកហូតបានមាន កាំបិតផ្គាក់ដងឫស្សីផ្លែដែក មានប្រវែង ៨៦ស.ម, ចម្ពាម កៅស៊ូ ១និងគ្រាប់ មួយ ចំនួន។
ប្រភព ដដែលបន្តថា កន្លង មកជនសង្ស័យខាងលើជាមនុស្សញៀនថ្នាំ រហូតមកដល់ថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យ បានកាន់កាំបិតផ្គាក់រករឿង ហើយគំរាមថានឹងសម្លាប់ ជនរងគ្រោះ ទាំង ២នាក់ជាច្រើនលើកច្រើនសា។ លុះមកដល់ថ្ងៃខែឆ្នាំ និងវេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះ ឈ្មោះ យ៉ុន ម៉ៅ បានចុះ ពី លើ ផ្ទះបម្រុងទៅធ្វើការ ស្រាប់តែជនសង្ស័យបានស្រែកឡូឡានិងទាញកាំបិតផ្គាក់គំរាមសម្លាប់ជនរងគ្រោះឈ្មោះយ៉ុន ម៉ៅ ទៀត តែជនរងគ្រោះពុំបានតបតអ្វីឡើយ ។ លុះបន្តិច ក្រោយមក ជនរងគ្រោះឈ្មោះអឿន កុសល កំពុង អង្គុយ លេង ក្រោម ផ្ទះ ស្រាប់ តែ ជនសង្ស័យ បានកាន់កាំបិត ស្រែក ឡូឡា និងគំរាមរកសម្លាប់ជនរងគ្រោះឈ្មោះ អឿន កុសលនិងបានកាន់កាំបិតដើរសំដៅទៅរកជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ក៏បានរត់ចេញពីក្រោមផ្ទះ។ បន្ទាប់មក ជនរងគ្រោះ ទាំង ២នាក់បានតេទូរស័ព្ទមកប្ដឹងសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួន ។ ឃាត់ ខ្លួន ជនសង្ស័យ និង វត្ថុតាង បញ្ជូន មកអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕