ភ្នំពេញ ÷  ហេតុការណ៍ភ្ញាក់ផ្អើល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មានការភ្ញាក់ផ្អើលមួយ ដោយបាក់ដងសន្ទូច បណ្តាលឲ្យសង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋ នៅជិតនិងការដ្ឋានចិនដែលកំពុងតែសាងសង់មួយកន្លែង រងការខូចខាតផ្នែកដំបូលខាងលើ និងបាក់ពិតានខាងមុខសំណាងល្អ មិនមានកម្មករនៅក្នុងនោះរងរបួសឡើយ។

នៅមុនពេលកើតហេតុនេះ ដោយពួកគាត់កំពុងតែបំពេញការងារ ដោយឡែកដោយសារតែរថយន្តស្ទូចមួយគ្រឿងនេះ បានកំពុងតែស្ទូចដែក ដើម្បីដាក់ចូលក្នុងការដ្ឋាន បន្ទាប់មកក៏បានផ្អៀងមួយចំហៀង បណ្តាលឲ្យដងសន្ទូចបាក់ទៅមុខ សង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋមួយខ្នង រងកាខូចខាតផ្នែកពិដាន និងដំបូលខាងមុខទាំងស្រុង ដោយបញ្ជាក់ពីខាងម្ចាស់រថយន្តស្ទូច ដោយដែកនោះធ្ងន់លើសទំងន់ពេក ទើបឲ្យដងសន្ទូចបាក់តែម្តងទៅ។ ម្ចាស់ការដ្ឋានធ្វើការដោះស្រាយជាមួយនិងម្ចាស់ផ្ទះ  ដោយភាគីម្ចាស់ការដ្ឋាន ព្រមសងជាសំណងក្នុងការជួសជុល ឲ្យម្ចាស់ផ្ទះបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង៕