ខេត្តកណ្ដាល៖ ករណីជនសង្ស័យមួយក្រុមចំនួន៥នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចលុយផ្ទះវេលុយ មួយកន្លែង ប្រមូលអស់៣៦លានរៀល និងប្រាក់ដុល្លារ១០០០ដុល្លារសហរដ្ឋអាមេរិក ត្រង់ចំណុចភូមិ បុណ្ណា ឃុំ ព្រះពុទ្ធ ស្រុកកណ្តាល ស្ទឹង ខេត្ត កណ្តាល នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ ។
ជនរងគ្រោះ ឈ្មោះ ឈុំ ស៊ុនណារី ភេទ ស្រី អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិ បុណ្ណា ឃុំ ព្រះ ពុទ្ធ ស្រុក កណ្តាល ស្ទឹង ខេត្ត កណ្តាល ។ ចំណែកជនសង្ស័យ ចំនួន ៥នាក់ ស្រី ១នាក់ (មិនស្គាល់អត្តសញ្ញាណ)។ដោយឡែកសម្ភារៈ បាត់ បង់ រួម មាន ៖ លុយ ខ្មែរចំនួន ៣៦.០០០.០០០ រៀល, លុយ ដុល្លារ ចំនួន ១០០០ដុល្លារ, សៀវភៅ ធនាគារ អម្រិត ចំនួន ០២ក្បាល, កាតវីង ចំនួន ០២ សន្លឹក និងកាបូប ស្ពាយ ចំហៀងចំនួន ០១ ។
មុន ពេល កើតហេតុ ជនរងគ្រោះ បានបើកតូបលក់ ឥវ៉ាន់ ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដង ដោយមានអ្នកមកទិញដូរធម្មតា លុះដល់ម៉ោង០៨និង៣២ នាទី មាន ក្រុម ជនសង្ស័យ ២នាក់(ស្រី១នាក់ ) ជិះ ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅមិនចាំ ស្លាកលេខ មកឈប់ មុខតូប លក់ ចាប់ ហួយ របស់ ជន រងគ្រោះ ពេល ជនសង្ស័យ ម្នាក់ ភេទ ស្រី បានចុះពីលើម៉ូតូ ដើរមក សួរជនរងគ្រោះដើម្បី ដូរ លុយ រួច បាន ដកលុយ ១០០ ដុល្លារ អោយទៅជនរងគ្រោះពេលនោះ
ជនរង គ្រោះ បានចូលក្នុ ងទូវីង ដើម្បី ដូរ លុយ អោយជន សង្ស័យ ហើយជនសង្ស័យទាំងពីរបានជិះ ម៉ូតូ ចេញ ទៅទិសខាងលិចបាត់ទៅ រហូត ដល់ម៉ោង៨និង៥២នាទី ក្រុម ជនសង្ស័យ បាន ដដែល បាន ជិះម៉ូតូ ចំនួន ៣គ្រឿង មកឈប់ នៅក្បែរ តូបលក់ ដូរ របស់ ជន រងគ្រោះ ពេល នោះ ជនសង្ស័យ ម្នាក់ ភេទ ស្រី បាន ចុះមកទិញ ស្រាបៀ Ganzberg ចំនួន មួយកេះ ដោយឃើញ ជនរងគ្រោះ នៅតែ ម្នាក់ ឯង ជនសង្ស័យ ម្នាក់ ទៀត បាន ដើរ ចូល ក្នុង ទូវីង ធ្វើ សកម្មភាព ភាព លួច យក លុយ របស់ ជន រងគ្រោះ ហើយ នាំ គ្នា ជិះ ម៉ូតូ គេច ខ្លួន ទៅ ទិស ខាង កើត បាត់ ទៅ មួយសន្ទុះ ក្រោយមក ទើប ជន រងគ្រោះ ដឹង ថាបាត់លុយ ទើបតេ ទូរស័ព្ទ ប្តឹង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ឃុំ ព្រះ ពុទ្ធ កម្លាំងផ្នែក ព្រហ្មទណ្ឌ នៃ អធិការ ដ្ឋាន នគរបាល ស្រុកកណ្តាល ស្ទឹង បាន ចុះមកដល់ កន្លែង កេីតហេតុ ដេីម្បី កសាង សំនុំរឿង និងស្រាវជ្រាវ បន្ត៕