(ប៉េកាំង)៖បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹង ថា ចំនួនមនុស្សស្លាប់ ដោយសារ វីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈ មនុស្សចំនួន៦០៥៩នាក់ទៀតឆ្លង។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា បានរាយការណ៍ថា មនុស្សសរុប ២៥នាក់បន្ថែមទៀតបានស្លាប់ និងជាង៨០០ករណីទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ជាង៦០០០នាក់។

អាជ្ញាធរសុខាភិបាលរបស់ចិន បានលើកឡើងថា អ្នកសង្ស័យឆ្លងមេរោគកូរ៉ូណានេះ អាចមានការកើនឡើងទៀតរហូតដល់ជាង៩ពាន់នាក់ ខណៈបច្ចុប្បន្ននេះ អ្នកជំងឺ ប្រមាណ១២៣៩នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។