អាមេរិកឆ្លើយតបភ្លាមៗ បន្ទាប់ពីចិនចោទថា៖ ការចល័តនាវាពិឃាតអាមេរិក ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់

346
990709-N-4697S-002ABOARD USS CURTIS WILBUR (July 09, 1999) -- USS Curtis Wilbur (DDG 54) patrols the waters of the Arabian Gulf as part of Carrier Task Force Five Zero (CTF-50) deployed in support of Operation Southern Watch. Curtis Wilbur is currently operating with the USS Constellation (CV 64) in support of Operation Southern Watch. U.S. Navy photo by PhotographerÕs Mate 3rd Class John Sullivan. (RELEASED)

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធនេះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពនៃការចល័តនាវាចម្បាំងអាមេរិក ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Straits) ។ ទង្វើនេះត្រូវបានចិនចាត់ទុកថា ជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ចាង ឈុនហ៊ុយ (Zhang Chunhui) អ្នកនាំពាក្យទីបញ្ជាការយោធាចិនភាគខាងកើត បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយ ដែលបានត្រូវចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា «ប្រទេសចិនបានតាមដានយ៉ាងដិតដល់ នូវដំណើររបស់នាវាចម្បាំងអាមេរិក ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយរាល់ការគំរាមកំហែង និងការបង្កហេតុនានាជាដើម»។

ដោយឡែក សហរដ្ឋអាមេរិក បានឆ្លើយតបទៅវិញភ្លាមៗថា នាវាពិឃាតអាមេរិក យូអ៊ែសអ៊ែស ឃើធីស វីលប៊ឺ (USS Curtis Wilbur ឬ DDG 54) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ គឺ «ស្របតាមច្បាប់អន្តរជាតិ» មិនបានបំផ្លាញសន្តិភាព ឬក៏បង្កស្ថិរភាពក្នុងតំបន់ ដូចដែលចិនបានចោទប្រកាន់នោះឡើយ៕