សមាគមកម្មករសន្តិភាព ប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ជា សំរឹទ្ធ អ៊ីមផត អិចផត ក្នុងគោលបំណងបើកវគ្គចិញ្ចឹមត្រីតាមលក្ខណៈបច្ចេកទេស ជូនដល់ប្រជាពលរដ្ឋ

452

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការចង្អុលបង្ហាញពីលោកស្រីប្រធានសមាគម និងមានការដឹកនាំផ្ទាល់ពី ឯកឧត្តម នួន ប្រុសនិត អនុប្រធាន សមាគម កម្មករ សន្តិភាព នឹង ក្រុមការងារ ចូលរួមប្រជុំពិភាក្សាជាមួយនឹងលោក នាយកក្រុមហ៊ុន ជា  សំរឹទ្ធ អ៊ីមផត អិចផត ដែលមានទីតាំងស្ថិតនៅ បុរីប៉េងហួត សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ពិធីសំណេះសំណាល់នេះ ពិភាក្សាគ្នា ដើម្បីបង្កើនភាពទំនាក់ទំនងសហការគ្នាល្អ និងផ្ដល់យោបល់គ្នាទៅវិញទៅមកនៅក្នុងគោលបំណង បើកវគ្គ ចិញ្ចឹមត្រី តាមលក្ខណៈបច្ចេកទេស  ទំនើប និងបានសិក្សាអំពីចំណីសត្វគ្រប់ប្រភេទ ដើម្បីជូនដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមត្រី ។

បន្ទាប់ពីពិភាក្សាគ្នាចប់ឃើញថាទទួលបានលទ្ធផលល្អច្រើន និងបានចុះទៅទស្សនៈកិច្ច ដល់ទីតាំងចិញ្ចឹមត្រីផ្ទាំល់របស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល ដែលបានប្រើប្រាស់ចំណីត្រីរបស់ក្រុមហ៊ុន ជា សំរិទ្ធ អ៊ីមផត អិចផត ដែលជាក្រុមហ៊ុន នាំចូលចំណីសត្វ ដែលមានគុណភាពល្អ មកពីប្រទេសថៃ៕