ភ្នំពេញ៖អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ដែលហាមមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ប្រភេទ នៅភូមិសាស្រ្ត ខេត្ដកំពង់ស្ពឺ ។
លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានមាន ប្រសាសន៍ថា ចំណាត់ការនេះ គឺជាការចាប់ផ្ដើមដ៏ល្អមួយ ក្នុងការកាត់បន្ថយ ការជួបជុំ ដែលផ្ទុយនឹងវិធានការ បីកុំ បីការពារ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាល ដាលការឆ្លងជំងឺកូវីដ១៩។
លោកបន្តថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជំរុញនិងទាក់ទាញឱ្យមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន ហើយដើម្បីឱ្យវិធានការនេះមាននិរន្តរភាព និងប្រសិទ្ធភាពពេញលេញ កម្ពុជាគួរតែមានច្បាប់ឬលិខិត គតិយុត្តណាមួយសម្រាប់គ្រប់គ្រងគ្រឿងស្រវឹង។
លោកបញ្ជាក់ថា ការហាម ឃាត់មិនឱ្យផ្សាយពាណិជ្ជកម្មតាមរយៈស្លាកសញ្ញាមិនគ្រប់ គ្រាន់សម្រាប់បង្ការប្រជាពល រដ្ឋពីការអូសទាញឱ្យប្រើ ប្រាស់គ្រឿងស្រវឹងទេ ព្រោះប្រជាពលរដ្ឋនៅតែរង ឥទ្ធិពលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមមធ្យោបាយផ្សេងទៀតដូចជា ទូរទស្សន៍ វិទ្យុ សារព័ត៌មាន បណ្ដាញ ផ្សព្វផ្សាយសង្គម ។ល។
ការប្រើប្រាស់គ្រឿងស្រវឹង ជាកត្តាចម្បងបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ អំពើហិង្សាគ្រប់ប្រភេទ ភាពក្រីក្រ និងបង្កឱ្យមានជំងឺជាង២០០ មុខ។ ការ ប្រើប្រាស់ គ្រឿង ស្រវឹង បាន បង្ក ការ គំរាម កំហែងដល់សុខភាពរបស់ប្រជាជន និង ទាមទារ ឱ្យ មានការ ឆ្លើយ តបពីរាជរដ្ឋា ភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕
ប្រភព៖ក្រសួងព័ត៌មាន