យុទ្ឋនាការផ្សព្វផ្សាយអប់រំ និងចែកម៉ាស ប្រយុទ្ឋប្រឆាំងជម្ងឺកូវីដ១៩ នៅកន្លែងការងាររបស់កម្មករ

322

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា (CMUF) បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ និង ចែកម៉ាស នៅរោងចក្រ យូនៀន លេឌើវែរ អឹមអ្វេហ្វវ៉ាយ ឯ.ក មានទីតាំងនៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានកម្មករកំពុងបំរើការចំនួនជិត ១,០០០នាក់។

ឆ្លៀតនៅក្នុងឱកាសនេះ លោក លី វិចិត្រ ក៏បានអំពាវនាវដល់សហជីពមូលដ្ឋាន កម្មករ និង ថៅកែរោងចក្រ បន្តចូលរួមពង្រឹងការអនុវត្តបន្ថែមទៀត នូវវិធានការណ៍របស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ” ៣ ការពារ និង ៣កុំ”  ដើម្បីចៀសវាងការចម្លងជម្ងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍កម្មករ ដែលជាក្តីបារម្មរណ៍អំពីផលប៉ះពាល់ដល់សង្វាក់ផលិតកម្ម និង ប្រាក់ចំណូលរបស់កម្មករ ។

សូមបញ្ចាក់ថា៖ អំណោយម៉ាសដែលសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជាចែកជូនបងប្អូនកម្មករនេះ គឺទទួលបានពីសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) ។