សុំជួយស៊ែរ! ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែក​គន្លឹះដើម្បីបង្ការ​ការ​ឆ្លង​​ Coronavirus (មានវីដេអូ)

606

(ភ្នំពេញ)៖ ខណៈដែលវីរុសថ្មី កូរុណា កំពុងតែរាលត្បាតនៅតាមបណ្តាប្រទេសមួយចំនួនក្នុងនោះបើតាមការលើកឡើងរបស់ ឩកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលីពេលនេះកើនឡើងរហូតដល់ទៅ ១៨ ប្រទេសហើយជុំវិញពិភពលោក ហើយប្រទេសដែលមានការឆ្លងមេរោគ កូរុណាមួយនេះច្រើនជាងគេគឺប្រទេសចិន។

ដើម្បីជៀសវាងនិងការពារខ្លួនយើងដើម្បីកុំឲ្យឆ្លងមេរោគនេះ ឩកញ៉ា វេជ្ជ បណ្ឌិត គួច ម៉េងលី បានផ្តល់និងចែករំលែកពីវិធីសាស្ត្រមួយចំនួនក្នុងការ ការពារខ្លួនកុំឲ្យឆ្លងមេរោគ កូរុណាដ៏កាចសាហាវមួយនេះ។ លោក វេជ្ជបណ្ឌិតក៏បានបន្ថែមផងទៀតដែរថា មកទល់និងពេលនេះនៅមិនទាន់ដឹងច្បាស់ថាវីរុសថ្មីកូរុណានេះអាច ព្យាបាលបានជាឬយ៉ាងណានោះទេ ព្រោះមិនទាន់មានការបញ្ជាក់ពីរោគដែលបង្កឲ្យកើតមេរោគកូរុណា មួយនេះ ហើយបណ្តាប្រទេសមួយចំនួនកំពុងតែព្យាយាមស្វែងរកពីវិធីទប់ស្កាត់និងព្យាបាលជំងឺមួយនេះ។

ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!