លោកយាយ អាយុ ៨១ឆ្នាំមាន វិជ្ជមានកូវីដ អង្គុយអួលដើមកម្នាក់ឯង

303

(ភ្នំពេញ) ៖ ខណៈដែលជំងឺកូវីដ ១៩ នៅមិនទាន់អន់ថយនៃការឆ្លងរីករាលដាល នៃតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជាសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នឹងកុំភ្លេចវិធានការ៣កុំ៣ការពារ។ ដោយឡែកនៅលើបណ្តាញសង្គមបានបង្ហោះរូបភាពលោកយាយម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩នេះ។ ក្នុងនោះអ្នកលេងហ្វេសប៊ុកបាន នាំគ្នាជូនពរលោកយាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ សូមឲ្យលោកយាយ ឆាប់ជាសះស្បើយពី ជំងឺកូវីដ១៩ និងត្រូវរឹងមាំឡើង កុំគិតក្នុងផ្លូវអវិជ្ជមាន ព្រោះពេលនេះ ជំងឺនេះអាចព្យាបាលជាសះស្បើយបាន១០០% ក្រោមការប្រឹងប្រែង និងជំនាញរបស់ក្រុមគ្រូពេទ្យជួរមុខ បន្ទាប់ពី លោកយាយ ត្រូវគេថតរូបឲ្យជាប់ដោយចៃដន្យ ខណៈអង្គុយម្នាក់ឯងយ៉ាងកណ្តោចកណ្តែង។

ជាមួយគ្នានេះ លោកយាយ ហាក់បីដូចជា កំពុងអួលដើមក នេះប្រហែលជា លោកយាយ ភ័យខ្លាំងហើយ ខណៈលោកយាយក៏មានអាយុច្រើន ហើយមកត្រូវឆ្លងជំងឺនេះថែមទៀត។

នេះបើយោងតាមការអះអាង របស់គណនីហ្វេសប៊ុក Tang Suntech ដែលប្រាប់ឲ្យដឹងថាលោកយាយ មានជន្មាយុ ៨១ឆ្នាំហើយ លោកយាយសព្វថ្ងៃ ស្នាក់នៅ ​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ​3​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ៕ គួររំលឹកផងដែរថាជំងឺកូវីដ១៩ នេះវាមិនរើសអើង ហើយក៏មិនលើកលែងឲ្យនរណាម្នាក់ឡើយ គឺឆ្លងដោយមិនរើសមុខ មិនថាអ្នកមានឬអ្នកក្រ បើអ្នកមិនចេះការពារខ្លួន នោះទេអ្នកអាចនឹងក្លាយជាជនរងគ្រោះក៏ថាបាន។