អំណោយរបស់សមាគមកម្មករសន្តិភាព ជូនដល់បងប្អូនកម្មករ-កម្មការិនីដែលកំពុងធ្វើចត្តាឡីស័កចំនួន ៧នាក់ ក្នុងស្រុកបាទី

140

ខេត្តតាកែវ៖ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ នេះដោយមានការចង្អុលបង្ហាញពីលោកស្រីប្រធានសមាគមកម្មករសន្តិភាព និងមានការដឹងនាំដោយផ្ទាល់ពី ឯកឧត្តម នួន ប្រុសនិត ជាអនុប្រធាន សមាគម បានជួបសំណេះសំណាលជាមួយនិងបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើ ចត្តាឡីស័ក ចំនួន ៧នាក់ ដោយមានការជួយសម្របសម្រួលពីលោកមេភូមិ ព្រមទាំងបងប្អូនប្រជាការពារភូមិ និង លោកមេប៉ុស្តិ៍ ភូមិទួលល្ហុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនកម្មករ-កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរបស់ពួកគាត់នីមួយៗ ។

លោកមេភូមិទួលល្ហុង បានសម្តែងនូវសេចក្តីរំភើបរីករាយក្រៃលែង ដែលសមាគមកម្មករសន្តិភាព បានផ្តល់អំណោយជូនដល់គ្រួសារកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កចំនួន ៧នាក់ ខណ:ដែលកំពង់ជួបទុក្ខលំបាកក្នុងរដូវកូវីដ១៩នេះ ។ ក្នុងនាមតំណាងឲ្យបងប្អូនកម្មករ កម្មការិនីសូមថ្លែងអំណរគុណចំពោះ លោកស្រីប្រធានសមាគម កម្មករ សន្តិភាព និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ ជួយដល់បងប្អូនកម្មករ កម្មការនី ដែលកំពុង ជួបបញ្ហាខ្វះខាតក្នុងពេលនេះ ក៏ដូចជាបានជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតមួយចំនួន កន្លងមកផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម នួន ប្រុសនិត អនុប្រធាន សមាគម កម្មករសន្តិភាព សូមថ្លែងអំណរគុណ ចំពោះ លោកមេភូមិ បងប្អូនប្រជាការពារភូមិ ព្រមទាំងលោកមេប៉ុស្តិ៍ផងដែរ ដែលបានជួយសម្រួលដល់ក្រុមការងារ ដើម្បីជួយឧបត្ថម្ភ ដល់បងប្អូនកម្មករកម្មារិនីយើង ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភជូនពួកគាត់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករចំនួន 20 គីឡូ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ប៊ីចេង, ស្ករស, ខ្ទឹម, ម៉ាស់ មួយកញ្ចប់ និង អាកុល មួយដប តូច។