កុំធ្វេសប្រហែសនឹងភ្លេចខ្លួនឲ្យសោះ កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ

282

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងហើយថាករណីកូវីដ-១៩ នៅមិនទាន់ថមថយនៅឡើយនោះទេ ដូចថ្ងៃនេះតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអំពីករណីអ្នកឆ្លងថ្មីមានរហូតដល់ទៅ ៧២៩ នាក់ ហើយក្នុងនោះភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍។

ក្នុងនោះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ០៣ នេះមានអ្នក ស្លាប់រហូតដល់ ០៦ នាក់ និងអ្នកជាសះស្បើយហើយអាចត្រឡប់ទៅផ្ទះវិញមាន
ចំនួន ៧២១ នាក់។

យ៉ាងណាមិញសូមបងប្អូនទាំងអស់គ្នាកុំធ្វេសប្រហែសឲ្យសោះ ចូរកុំភ្លេចអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល ហើយកុំភ្លេច៣កុំ៣ការពារ ដើម្បីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលបន្ត។