(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះក្រោយអាជ្ញាធរក្រុងភ្នំពេញប្រកាសទុកពេល ១សប្ដាហ៍ រុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើទន្លេចេញឲ្យអស់ ឃើញថានៅតាមដងទន្លេមិនទាន់មានរុះរើចេញ ឬធ្វើសកម្មភាពណាមួយ នៅឡើយទេ នារសៀលថ្ងៃទី០៣ មិថុនា ឆ្នាំ២០២១ នេះ។
ក្នុងនោះគឺដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្ដាហ៍ ។ ករណីផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ៕